សម្តេចភក្តី សាយ ឈុំ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ប្រារព្ធពិធីបុណ្យខួបគម្រប់ខួប១០០ថ្ងៃ​ ឧទ្ទិសកុសល ដល់ដួងវិញ្ញាណក្ខ័ន្ធ មហាឧបាសក គង់ ខាត់

32668

រសៀលថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា​ នព្វស័ក​ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨​ សម្តេចវិបុលសេនាភក្តី​ សាយ​ ឈ៉ំ​​ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ …. បានប្រារព្ធរៀបចំពិធី​បុណ្យខួបគម្រប់ខួប១០០ថ្ងៃ​ ឧទ្ទិសកុសល ដល់ដួងវិញ្ញាណក្ខ័ន្ធ មហាឧបាសក គង់ ខាត់ និងបុណ្យអាយុវឌ្ឍនកម្មពូនភ្នំខ្សាច់មហាឆាក (បុព្វការីជន) ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ … ក្នុងឱកាសពិធីបុណ្យ ដ៏មហោឡាឫក អធិកអធម្មនេះ សម្តេច លោកជំទាវ ព្រមទាំងក្រុមគ្រួសារ បាននិមន្តព្រះសង្ឃធ្វើបទនមស្សការ​ព្រះរតនត្រៃយ៍ សមាទានសីល​ ចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធមហាឧបាសក​ គង់​ ខាត់ បិតាក្មេករបស់ សម្តេច ដែលបានទទួលមរណភាព​ កាលពីថ្ងៃអាទិត្យ ៦រោច​ ខែបុស្ស​ ឆ្នាំរកា​ នព្វស័ក​ ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមករា​ ឆ្នាំ២០១៨ ក្នុងជន្មាយុ១០១ ឈានចូល១០២ឆ្នាំ ដោយជរាពាធ …។
ពិធីបុណ្យនេះ រៀបចំឡើង នៅវត្តសុវណ្ណគីរី-ជើងឆ្នុក ដែលស្ថិតក្នុងភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

 32653

 32652

 32671

 32670

 32669

 32667

 32666

 32665

 32657

 32658

 32659

 32660

 32661

 32662

 32663

 32664

 32656

 32650

 32655

 32649