អភិបាល ខណ្ឌដង្កោ និងចៅសង្កាត់រងជើងឯក ចែកអំណោយ ដល់ពលរដ្ឋក្រីក្រ ៦៧៥គ្រួសារ

32690

ភ្នំពេញ៖ ប្រជាពលរដ្ឋ៦៧៥គ្រួសារ បានចូលរួមអបអរសាទរ ទទួលពរជ័យ សេរីបវរមហា ប្រសើរ នៅថ្ងៃចូលឆ្នាំខ្មែរ ប្រពៃណីជាតិ និងខិតជិតចូល មកដល់នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ ដោយឡែកនៅក្នុងឱកាសនេះផងដែរ លោកលាស់ សុខលឹម ចៅរងសង្កាត់ជើងឯក និងលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ លោក ម៉ៃ ម៉ុន ប្រធាន ក្រុមប្រឹក្សាខណ្ឌដង្កោ ក៏បានពាំនាំនូវអំណោយ ជាច្រើនមុខ រួមនិងថវិកាចំនួន២ម៉ឺនរៀល ចែកជូនពលរដ្ឋ៦៧៥គ្រួសារនេះ។

​ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹង ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ នៅផ្ទះលោក លាស់ សុខលឹម ចៅរងសង្កាត់ជើងឯក ភូមរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ។

​លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានពាំនាំនូវការសាកសុខទុក្ខ ពីសំណាក់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះបងប្អូនពលរដ្ឋ លោកយាយ លោកតា ដែលបានចូលរួមទទួលអំណោយ៦៧៥គ្រួសារ និងជាពិសេសពីសំណាក់អភិបាល រាជធានី ភ្នំពេញផងដែរ។ លោក នុត ពុធដារ៉ា ក៏បានថ្លែងបន្ថែមទៅកាន់ពលរដ្ឋ ក្នុងគោលបំណងក្រើន រំលឹកឲ្យទៅបោះឆ្នោតបានគ្រប់ៗគ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រ ដល់សម្តេចមានឱកាសអភិវឌ្ឍន៍ប្រទេស។ សន្តិភាពគឺជាសារសំខាន់ណាស់ ក្នុងការអភិវឌ្ឍន៍ បើគ្មានសន្តិភាពទេក៏គ្មានឱកាស ណាឲ្យយើងអភិវឌ្ឍន៍បានឡើយ។

​លោកអភិបាលខណ្ឌដង្កោ ក៏បានដាស់តឿនផងដែរ ចំពោះការផ្តល់ព័ត៌មាន នានាជុំវិញ ដែលបងប្អូនពលរដ្ឋណា ដែលរិះគន់តាមរយៈបណ្តាញ សង្គមហ្វេសបុក របស់លោកផ្ទាល់។

​បន្ទាប់មកលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ ក៏បានស្រោចទឹកដល់លោកយាយ លោកតា សុំសិរីសួស្តី បវរមហាប្រសើរ នាឱកាសនេះផងដែ៕

 32691

 32692

 32693