សកម្មភាពនៃកិច្ចដំណើរការកែលំអ និងថែទាំប្រចាំនៅប្រព័ន្ធធារាសាស្ត្រ ឫស្សីព្រះ ស្ថិតក្នុងឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម ។ ប្រព័ន្ធនេះមាន ទំនប់អាងទឹកប្រវែង ២.១៦៤ ម ប្រឡាយមេ ប្រវែង ៦.០១៧ ម ប្រឡាយរងប្រវែង ៥.០២៥ ម និងសំណង់សិល្បការ សរុប ១៦ កន្លែង ។
ប្រព័ន្ធធារាសាស្ត្រ ឫស្សីព្រះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ៦០៦ ហិកតា និងស្រូវប្រាំង ៣៣១ ហិកតា ។