ព្រឹកថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈ៉ំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានប្រារព្ធពិធីឆ្លងបុណ្យខួបគម្រប់ ១០០ថ្ងៃ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធមហាឧបាសក គង់ ខាត់ បិតាក្មេករបស់ សម្តេច និងបុព្វការីជនទាំងឡាយដែលបានចែកស្ថានកន្លងទៅហើយ ដោយការប្រគេនយាគូដល់ព្រះសង្ឃ ធ្វើពិធីនមស្សការព្រះរតនត្រៃយ៍ សមាទានសីល ចម្រើនព្រះបរិត្ត និងនិមន្តព្រះសង្ឃ១០៨អង្គ គោចរបណ្ឌិបាត្រ ជាកិច្ចបង្ហើយបុណ្យ នៅវត្តសុវណ្ណគីរី-ជើងឆ្នុក ដែលស្ថិតក្នុងភូមិជើងឆ្នុក ឃ៉ំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
សម្តេច ភក្តី សាយ ឈុំ និងលោកជំទាវ អញ្ជើញប្រារព្ធឆ្លងពិធីបុណ្យខួបគំរប់ ១០០ថ្ងៃ
