នាថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៨ខែមេសា ឆ្នាំ២០១៨ ក្រុមការងារចុះជួយភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ បាននាំយកនូវបច្ច័យទាន របស់ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា ចែកជូន និងសួរសុខទុក្ខ លោកយាយលោកតាចាស់ទុំក្នុងភូមិចំនួន១០នាក់ នៅតាមខ្នងផ្ទះនីមួយៗ ក្នុងឱកាសមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំច សំរិទ្ធស័ក ពស២៥៦២ នាពេលដ៏ខ្លីខាងមុខនេះ។
ក្រុមការងារចុះជួយភូមិដើមគរ សង្កាត់ព្រែកតាសេក បាននាំយកនូវបច្ច័យទាន ចែកជូន និងសួរសុខទុក្ខ លោកយាយលោកតាចាស់ទុំក្នុងភូមិចំនួន១០នាក់
