សង្ក្រាន្តកងមាស ២៥៦១-២៥៦២ វិទ្យាល័យ សម្តេច ហ៊ុន សែន ពាមជីកង

32786

ខេត្តកំពង់ចាម ៖ កម្មវិធីបើកសង្ក្រាន្តកងមាស ២៥៦១-២៥៦២ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ នៅបរិវេណវិទ្យាល័យ សម្តេច ហ៊ុន សែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។

កម្មវិធីសង្រ្កាន្តកងមាស ត្រូវប្រារព្ធធ្វើឡើងរយៈពេលពីរថ្ងៃ ៧-៨ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅបរិវេណវិទ្យាល័យ សម្តេច ហ៊ុន សែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ហើយសង្ក្រាន្តកងមាស ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានថ្លែងក្នុងឱកាសនេះ សង្ក្រាន្តកងមាសសម្រាប់ក្មួយៗ ជួបជុំសប្បាយរីករាយ លេងកម្សាន្ត និងទទួលយកនូវបទពិសោធន៍ថ្មីៗ ការចែករំលែកគ្នាទៅវិញទៅមក ដែលបានរួមចំណែកអភិវឌ្ឍន៍បំណិនជីវិត និងអភិវឌ្ឍន៍សមត្ថភាពខ្លួនកាន់តែរីកចម្រើន ពិសេសការអប់រំខ្លួនតាមរយៈ កម្មវិធីកម្សាន្តផ្សេងៗ ដែលបានរៀបចំដោយគណៈកម្មាធិការរៀបចំ ជៀសវាងឱ្យបានការលេងសើចសប្បាយដែលក្លាយជាអំពើហឹង្សា ដែលបង្កផលប៉ះពាល់ដល់ការសប្បាយរបស់ក្មួយៗដទៃទៀត ។

Sangkran Kong Meas 2561-2562 Celebrates at Hun Sen Peam Chi Kong High School

Saturday 07 Roch, Chaet, Nopsak 2561
07 April 2018
=====================================

The Celebation of Sangkran Kong Mean 2561-2561 was presided over by H.E Hong Chounarong, Minister of Education at Hun Sen Peam Chi Kong High School in Kongmean district, Kampong Cham province.

Sangkran Kong Mean was celebrated from 7-8 April 2018.

 32786

 32784

 32782

 32789

 32788

 32787

 32785

 32783