ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ មកពីភូមិកំពង់ស្វាយ និងភូមិកំពង់ស្វាយ២

32846

នាព្រឹកថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ មកពីភូមិកំពង់ស្វាយ និងភូមិកំពង់ស្វាយ២ សរុបចំនួន៧៩២នាក់ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ នៅវត្តកំពង់ស្វាយ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្តាល។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមប្រធានស្តីទី បានជម្រាបជូនប្រជាពលរដ្ឋអំពី កាដូចំនួន ៤ ដែលរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ គឺ ១-រថភ្លើងដឹកអ្នកដំណើរពីស្ថានីយ ទៅព្រលានយន្តហោះ ២-រថភ្លើងដឹកអ្នកដំណើរពីប៉ោយប៉ែតទៅសិរីសោភ័ណ្ឌ ៣-ស្ពានអាកាសផ្សារដីហុយ និងទី៤-កាណូតដឹកអ្នកដំណើរព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ។ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល ក៏បានប្រកាសអំពី ការធ្វើដំណើររបស់ប្រជាពលរដ្ឋតាមរថយន្តក្រុង ដោយឥតគិតថ្លៃ ទៅតាមបណ្តាខេត្តនានា ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ តាមផ្លូវជាតិលេខ១ ៣ ៤ ៥ និងលេខ៦។ អ្វីៗទាំងអស់នេះ គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ។ ដូចនេះ សូមប្រជាពលរដ្ឋកុំជឿលើការឃោសនាអកុសលរបស់បក្សប្រឆាំង នាំឲ្យប្រទេសជាតិ ធ្លាក់ក្នុងភ្លើងសង្រ្គាម បង្កឲ្យមានអស្ថិរភាពនយោបាយ បាត់បង់សណ្តាប់ធ្នាប់សង្គម។

ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវឲ្យប្រជាពលរដ្ឋនៅឃុំកំពង់ស្វាយ ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

ក្នុងឱកាសនោះដែរ ឯកឧត្តម បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋ ក្នុងម្នាក់ៗទទួលបានសារុងចំនួន០១ និងថវិកាចំនួន១ម៉ឺនរៀល ដែលចំណាយអស់ថវិកាចំនួន ១៧.១៧០.០០០ រៀល។

H.E. Mam Bunneang, Deputy Chairman of 10th Senate Committee, Presides Over a Get-Together Ceremony with 792 People From Kampong Svay and Kampong Svay 2 Village, Kandal Province.

Monday Morning 09 Roch, Chaet, Nopsak 2561
09 April 2018
=====================================

During this ceremony, HE Deputy Chairman of 10th Senate Committee informed the people about 4 gifts from the Royal Government to the people for the Khmer New Year:
1- Passenger trains from the station to the airport
2- The train from Poipet to Sisophon
3- Psa Dey Hoy Sky Bridge
4-Water Way Preak Pnov – Phnom Penh – Takhmao.

Recently, the Royal Government also announced the free public transport of buses to the provinces from 12 to 18 April 2018 on national roads 1, 3, 4, 5 and 6. All of these are the government’s attention to the people. Therefore, people should not believe in the propaganda of the opposition party, causing the country to fall in the war, cause political instability, loss of social order.

At the same time, HE appealed to residents of Kampong Svay commune to vote for the 6th legislature National Assembly on July 29, 2018.

During that occasion, He gave some gifts to every citizen received one Sarong and 10,000 Riels, Total cost of 17,170,000 Riels.

 32841

 32842

 32838

 32839

 32840

 32843

 32845

 32844

 32847