ឯកឧត្តម សាយ សំអាល់ បានដឹកនាំកិច្ចប្រជុំពិនិត្យមើលលើគម្រោងអាជីវកម្មរ៉ែមាសក្នុងខេត្តមណ្ឌលគិរី

32849

នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិនិត្យមើលលើគម្រោងអាជីវកម្មរ៉ែមាស លើផ្ទៃដីទំហំ ១.១៥០ ហិកតា ដែលមានទីតាំងស្ថិតនៅតំបន់អូរខ្វាវ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ដែលស្ថិតនៅក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។គម្រោងខាងលើនេះ វិនិយោគដោយក្រុមហ៊ុន RENAISSANCE MINERALS (CAMBODIA) LIMITED។
កិច្ចប្រជុំបានពិភាក្សាលើការគិតគូសំខាន់លើការវិនិយោគ ដែលគិតគូរពីបរិស្ថាន ដោយផ្តោតលើ៣ចំណុច សំខាន់ៗរួមមាន៖ (១). ការពិនិត្យមើល និងវាយតម្លៃហេតុប៉ះពាល់ដល់ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ពីការសាងសង់ផ្លូវចូល ទៅទីតាំងគម្រោងអាជីវកម្មរ៉ែមាស នៅតំបន់អូរខ្វាវ (២). ការបង្កើនមូលនិធិបរិស្ថាន និងសង្គម សម្រាប់ចូលរួមស្តារបរិស្ថាន និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន និង (៣). ស្នើដល់ក្រសួងរ៉ែ និងថាមពល និងក្រសួងបរិស្ថាន ពិចារណាលើគម្រោងស្វែងរុករករ៉ែ ដែលស្ថិតនៅក្នុងតំបន់ការពារ។
សូមបញ្ជាក់ថា វេទិកានាពេលនេះ បានប្រព្រឹត្តទៅដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាអនុរដ្ឋលេខាធិការ តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងក្រសួងរ៉ែ និង ថាមពល សហភាពអឺរ៉ុប (EU) តំណាងអង្គការ WWF; WCS; OXFAM; DPA និងមន្ត្រីជំនាញនៃនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ជាលេខាធិការដ្ឋាននៃក្រុមការងារអន្តរក្រសួង ពិនិត្យ និងវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និង តំណាងក្រុមហ៊ុនម្ចាស់គម្រោង និង ក្រុមហ៊ុនទីប្រឹក្សាផងដែរ៕

A Meeting to Examine the Gold Mining Business Project in Mondulkiri at the Ministry of Environment

Monday Morning 09 Roch, Chaet, Nopsak 2561
09 April 2018
============================

H.E Say Sam Al led a meeting to Examine the Gold Mining Business Project over 1,150 hectares located in Or Kvav Areas, Pu Tung Village, Chong Plas Commune, Keo Seyma District, Mondulkiri Province.

This above project was invested by RENAISSANCE MINERALS (CAMBODIA) LIMITED.

The meeting discussed the importance of environmentally-conscious investments, focusing on three key areas:
(1). examining and assessing impacts of biodiversity and ecosystems from the construction of roads to the site of the gold mining project in Or Kvav Areas
(2). Raising funds for environment and society to participate in environmental rehabilitation and development of local communities.
(3). Ask the Ministry of Mines and Energy and Ministry of Environment to consider the exploration projects in the protected area.

 32851

 32850

 32853

 32852

 32848