ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ មកពីភូមិព្រែកដូង និងភូមិព្រែកដូង២ ខេត្តកណ្តាល

32968

នាព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣​ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ មកពីភូមិព្រែកដូង និងភូមិព្រែកដូង២ សរុបចំនួន៨៨២នាក់ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ​ នៅសាលាបឋមសិក្សា ហេង សំរិន សិរីដីដុះ ហៅត្រឡោកបែក ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្តាល។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមប្រធានស្តីទី បានជម្រាបជូនប្រជាពលរដ្ឋអំពី កាដូចំនួន ៤ ដែលរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ គឺ ១-រថភ្លើងដឹកអ្នកដំណើរពីស្ថានីយ ទៅព្រលានយន្តហោះ ២-រថភ្លើងដឹកអ្នកដំណើរពីប៉ោយប៉ែតទៅសិរីសោភ័ណ្ឌ ៣-ស្ពានអាកាសផ្សារដីហុយ និងទី៤-កាណូតដឹកអ្នកដំណើរព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ។ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល ក៏បានប្រកាសអំពី ការធ្វើដំណើររបស់ប្រជាពលរដ្ឋតាមរថយន្តក្រុង ដោយឥតគិតថ្លៃ ទៅតាមបណ្តាខេត្តនានា ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ តាមផ្លូវជាតិលេខ១ ៣ ៤ ៥ និងលេខ៦។ អ្វីៗទាំងអស់នេះ គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ។ ដូចនេះ សូមប្រជាពលរដ្ឋកុំជឿលើការឃោសនាអកុសលរបស់បក្សប្រឆាំង នាំឲ្យប្រទេសជាតិ ធ្លាក់ក្នុងភ្លើងសង្រ្គាម បង្កឲ្យមានអស្ថិរភាពនយោបាយ បាត់បង់សណ្តាប់ធ្នាប់សង្គម។

ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវឲ្យប្រជាពលរដ្ឋនៅឃុំកំពង់ស្វាយ ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

ក្នុងឱកាសនោះដែរ ឯកឧត្តម បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋ ក្នុងម្នាក់ៗទទួលបានសារុងចំនួន០១ និងថវិកាចំនួន១ម៉ឺនរៀល ដែលចំណាយអស់ថវិកាចំនួន ១៨.៩៩៥.០០០ រៀល។

 32977

 32975

 32973

 32974

 32970

 32966

 32967

 32965

 32969

 32971

 32972

 32976