ដោយបានទទួលដំណឹងថា កីឡាករឈ្មោះ កើត សុភ័ក្រ ដែលជាម្ចាស់មេដាយមាស ក្នុងការប្រកួតកីឡា SEA GAMES កំពុងមានជម្ងឺហើមសាច់ឌីសឆ្អឹងខ្នង មិនអាចអង្គុយបាន និងមិនអាចឈរបានយូរ មានអាការៈធ្វើទុក្ខក្នុងខ្លួនខ្លាំង នារសៀលថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចាត់អោយ លោកជំទាវ សាយ ចាន់ណាក់ នាយិការងខុទ្ទកាល័យនាំយកថវិកាមួយចំនួន និងផ្លែឈើ ចុះសួរសុខទុក្ខផ្ទាល់ដល់គេហដ្ឋាន និងជូនពរឆ្នាំថ្មីប្រពៃណីជាតិ។
លោកជំទាវ នាយិការងខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា ជូនពរដល់កីឡាករឆាប់ជាសះស្បើយ និងបានឆាប់ចូលបម្រើការងារវិញ។