ឯកឧត្តម សុខ ឥសាន បានបង្ហាញពីការប្រព្រឹត្តរំលោភលទ្ធិ ប្រជាធិបតេយ្យ ចំនួន៦ចំណុច ជាបន្តបន្ទាប់ចាប់តាំងពី ទណ្ឌិត សម រង្ស៊ី ចូលមកធ្វើនយោបាយ នៅកម្ពុជា


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) ឯកឧត្តម សុខ ឥសាន បានបង្ហាញពីការប្រព្រឹត្តរំលោភលទ្ធិ ប្រជាធិបតេយ្យ ចំនួន៦ចំណុច ជាបន្តបន្ទាប់ចាប់តាំងពី ទណ្ឌិត សម រង្ស៊ី ចូលមកធ្វើនយោបាយ នៅកម្ពុជា។

ឯកឧត្តម សុខ ឥសាន បានដឹងតាមរយៈបណ្ដាញសង្គម តេឡេក្រាម នៅថ្ងៃទី១០ ខែមេស ឆ្នាំ២០១៨នេះថា តាំងពីលោកចូលមកធ្វើ នយោបាយនៅកម្ពុជា ទណ្ឌិត សម រង្ស៊ីបានរំលោភ លទ្ធិប្រជាធិបតេយ្យជាបន្តបន្ទាប់ដូចជា ៖

១- នៅឆ្នាំ ១៩៩៣ បានប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរក្នុងការកិបកេងថវិការដ្ឋរាប់លានដុល្លារ ពីរឿធ្វើលិខិតឆ្លងដែន និងលួចលក់ឈើរាប់សែនម៉ែត្រគុប ទៅបរទេស ក្នុងឋានៈជារដ្ឋមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

២- ឆ្នាំ ១៩៩៧- ៩៨
– ដឹកនាំធ្វើបាតកម្មអនាធិបតេយ្យប្រឆាំង លទ្ធផលបោះឆ្នោត ក្នុងខណៈដែលអន្តរជាតិវាយតម្លៃថា ជាអច្ឆរិយៈតាមដងទន្លេមេគង្គ ។
– ដឹកនាំធ្វើបាតុកម្មអនាធិបតេយ្យនាំឲ្យ មានផ្ទុះគ្រាប់បែបណ្តាលឲ្យមានមនុស្សស្លាប់១៦នាក់និងរបួសជាង១០០នាក់ ហើយគេចមិនទទួលខុសត្រូវ ។
-ពាក់ព័ន្ធនឹងសកម្មភាពលួចបាញ់បេ៤គ្រាប់ដាក់ក្បួនរថយន្តសម្តេចតេជោហ៊ុន សែននៅតាមផ្លូវទីស្បថ នៅប្រាសាទអង្គរវត្ត។

៣- មានពាក់ព័ន្ធនឹងអំពើឃាតកម្មបាញ់ សម្លាប់លោកជា វិជ្ជា ដែលមិនព្រមដឹកនាំធ្វើបាតុកម្មដូចឆ្នាំ១៩៩៨ ដោយសារមិនគោរពការសន្យា ថាឲ្យឈរឈ្មោះ បេក្ខជនតំណាងរាស្ត្រ អាណត្តិទី ៣ តែមិនបាន ។

៤- ឆ្នាំ២០០៣ ធ្វើពហិការយៈពេល១១ខែ ជាប់គាំងនយោបាយទោះបី មានការដឹកនាណប្រជុំ សម្របសម្រួល ដោយព្រះករុណាព្រះបាទនរោត្តម សីហនុ អស់៧៨ ម៉ោងក៏ដោយ ។
– ដឹកនាំប្រជាជនដកបង្គោលព្រំដែន នៅខេត្តស្វាយរៀង ដោយប្រើល្បិច សុំច្បាប់សម្តេចប្រធានរដ្ឋសភា ថាទៅខេត្តតាកែវ ។

៥- ឆ្នាំ២០០៨ ធ្វើពហិកាមិនទទួលស្គាល់លទ្ធផល បោះឆ្នោតទៀត រហូតដល់ ថ្ងៃប្រជុំដំបូងរដ្ឋសភាទើបរត់ទាំងប្រផាត់ ប្រភីងចូលប្រជុំ ។

៦- ឆ្នាំ២០១៣ តវ៉ាប្រឆាំងលទ្ធផលបោះឆ្នោត ដោយដឹកនាំធ្វើបាតុកម្មអនាធិបតេយ្យប៉ុនប៉ង ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ស្របច្បាប់ រហូតដល់ដឹកនាំកុប្បកម្មហឹង្សា នៅផ្លូវវេងស្រេងបណ្តាលឲ្យ មនុស្សស្លាប់និរបួសច្រើននាក់ និងខូចខាតទ្រព្យសម្បត្តិសាធារណ និងឯកជន ហើយមិនទទួលខុសត្រូវទៀត ។
– ឆន្ទៈរាស្ត្របោះឆ្នោតឲ្យបានតែ៥៥ តែនាំគ្នា ទៅស្បថនៅសៀមរាបដល់ ទៅ៦៣រូបផ្ទុយពី លទ្ធផលបោះឆ្នោត និងរដ្ឋធម្មនុញ្ញ ។
-ឃុបឃិតជាមួយបរទេសអនុវត្តផែនការបរទេសប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ រំលោភលទ្ធិប្រជាធិបតេយ្យ ។
-បំផ្លាញលទ្ធិប្រជាធិបតេយ្យនិងវប្បធ៌មសន្ទនាដែលប្រមុខគណបក្សប្រជាជន កម្ពុជាព្យាយាមថែរក្សា កុំឲ្យបាត់បង់ដើម្បីដោះស្រាយបញ្ហាជាតិ ។
– ក្បត់កិច្ចព្រមព្រៀងនយោបាយ រវាងគណបក្សទាំងពីរដែលមានអាសនៈ ក្នុងសភា ។
– អនុវត្តនយោបាយអរិភាព ក្នុងផ្ទៃក្នុងជាតិចាប់ដៃជាន់ជើង ឱបដោយលាក់កាំបិត ក្រោយខ្នង ជានិច្ច ។
-អនុវត្តន៏នយោបាយចងគំនុំទឹកឡើងត្រីស៊ីស្រមោចទឹកហោចស្រមោចស៊ីត្រី ។
– អនុវត្តទិសស្លោក មានស៊ី អត់សែន មានសែនអត់ស៊ី ទាល់តែបានសម្រេច មានសែនអត់ស៊ីដូចបំណង ។
– បង្កើតរបស់ដែលហៅថា ចលនាសាងគ្រោះជាតិដើម្បីធ្វើសកម្មភាពបំផ្លាញជាតិ ។
– ប្រើនយោបាយទុច្ចរិតញុះញង់ ឲ្យប្រជាជន និងកងទ័ពបែរមកប្រឆាំង នឹងរាជរដ្ឋាភិបាលកម្ពុជា ។
– ឃោសនាញុះញង់កុំឲ្យប្រជាជន ទៅបោះឆ្នោត រំលោភសិទ្ធិពលរដ្ឋ ផ្ទុយពីរដ្ឋធម្មនុញ្ញ ។
– រត់ទៅលុតក្រាបបរទេសឲ្យដាក់ការ គាបសង្កត់រាជរដ្ឋាភិបាល កាត់ជំនួយ មិនឲ្យទិញទំនិញពីកម្ពុជា ប៉ុនប៉ងសម្លាប់កម្មករនិយោជិត អាលនឹងដាក់កំហុសលើ រាជរដ្ឋាភិបាល ។

ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា “នយោបាយនិងសកម្មភាពរបស់ទណ្ឌិត សម រង្សី គឺជានយោបាយបំផ្លាញជាតិ ផ្ទុយនឹងលទ្ធិប្រជាធិបតេយ្យ និងឆន្ទៈរបស់ប្រជាជន ដែលជាទង្វើក្បត់ជាតិតត្រកូល “៕