នៅសាលប្រជុំសាលាខេត្តនាព្រឹកថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៨ មានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី ។ ពិធីប្រកាសខាងលើនេះប្រព្រឹត្តទៅក្រោយអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី ព្រមទាំងមានការអញ្ចើញចូលរួមពីសំណាក់ ឯកឧត្តមលោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធានអនុប្រធាននាយកដ្ឋាននៃក្រសួងព័ត៌មាន ប្រធានអនុប្រធានអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុកទាំង៩ និងប្រធានមន្ទីតាមបណ្តាខេត្តនានាមួយចំនួនក៏បានអញ្ចើញចូលរួមក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរព័ត៌មានខេត្តរតនគិរីនាពេលនេះផងដែរ ។
យោងតាមប្រកាសរបស់ក្រសួងព័ត៌មានស្តីពីការតែងតាំងមន្រ្តីរាជការចុះថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០១៨ សម្រេចតែងតាំងលោក កុល ផាន់ណា ជាប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី នៃក្រសួងព័ត៌មានជំនួសលោក ឆាយ បូរិន ដែលត្រូវសំរួលភារះកិច្ចថ្មីអោយទៅបម្រើការងារនៅអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុនៃក្រសួងព័ត៌មាន។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានអញ្ចើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី
