ឯកឧត្តម អ៊ូច ភា អញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទូទាំងស្រុកទ្រាំង

33386

រសៀលថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការគណបក្សខេត្តបានអញ្ជើញសំណេះសំណាលជាមួយលោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ ទាំង១៤ឃុំ មកពីគណបក្សប្រជាជនកម្ពុជាទូទាំងស្រុកទ្រាំង។

ក្រោយពីបានស្តាប់របាយការណ៍របស់លោកប្រធានគណៈកម្មាធិការគណបក្សស្រុករួចមកឯកឧត្តបានមានប្រសាសន៍លើកឡើងពីគោលបំណងដែលមកសំណេះសំណាលថ្ងៃនេះគឺដើម្បីបានស្គាល់គ្នាជាមួយអ៊ុំ ពូមីង ដែលជាថ្នាក់ដឹកនាំមូលដ្ឋាន និងស្វែងយល់ពីសភាពការណ៍នានានៅក្នុងមូលដ្ឋានជាពិសេសបញ្ហានានាដែលឃុំបានជួបប្រទះ ក៏ដូចជាបញ្ហាសតិអារម្មណ៍របស់ប្រជាពលរដ្ឋ ទុក្ខកង្វល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សាគ្នារកដំណោះស្រាយជូនដល់បងប្អូនយើង។

ជាមួយគ្នានោះឯកឧត្តមប្រធានក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំគណបក្សស្រុក ឃុំ ត្រូវធ្វើយ៉ាងណាពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋដើម្បីស្វែងយល់ពីបញ្ហាប្រឈម កង្វល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ហើយរួមគ្នាដោះស្រាយឱ្យបានឆាប និងមានប្រសិទ្ធិភាព ដើម្បីឱ្យបងប្អូនកាន់តែមានទំនុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយបោះឆ្នោតគាំទ្រគណបក្សបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍកាន់តែខ្លាំងឡើងបន្តទៀត។

H.E Ouch Phea Holds a Get-Together with Commune Councils in Traing District

Friday Afternoon 06 Kert, Pisak, Samrithsak 2561
20 April 2018
==================================

H.E Ouch Phea, Chairman of the Provincial Party Committee held a get-togther with commune chiefs of 14 commune council members from the CPP in Traing district.

After listening to the report of the District Party Committee, H.E said that the purpose of the meeting today is to learn more about the situation in the particular issues encountered, as well as mental problems, concern for the people and suggestions of the people State to discuss a solution to our citizens.

Meanwhile, H.E also appealed to the leaders of the party districts to strengthen internal solidarity, visit them directly to their home to understand the challenges and recommendations of citizens and jointly tackle the problem in order to give them a confidence under the leadership of the CPP and vote for CPP to continues to lead the country towards development intensified further.

 33386

 33385

 33384

 33383