ព្រឹកថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២
ត្រូវនិងថ្ងៃទី២០ ខែមេសា ឆ្នាំ ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៏ មាស សុភា អគ្គមេបញ្ជាការរងកងយោធពលខេរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយក្រុមបាញ់កាំភ្លើងកងយោធពលខេមរភូមិន្ទ ដែលត្រៀមចេញទៅប្រកួតនៅប្រទេសអូស្ត្រាលីនាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ ។ ក្នុងឱកាសនោះនាយឧត្តមសេនីយ៏ បានឧបត្ថម្ភដល់ក្រុមបាញ់នូវថវិកាចំនួន ១០.០០០.០០០រៀល។
ឯកឧត្តម នាយឧត្តមសេនីយ៏ មាស សុភា អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយក្រុមបាញ់កាំភ្លើងកងយោធពលខេមរភូមិន្ទ
