ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាវ ឃើជឺ


នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាវ ឃើជឺ (Zhao Kezhi) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណៈរដ្ឋប្រជាមានិតចិន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។