ព្រឹកថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរិទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាទី៤ ដឹកនាំដោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ធ នឹងរំលែកទុក្ខក្រុមគ្រួសារសព ឯកឧត្តម អៀវ បណ្ណាការ អតីតសមាជិកព្រឹទ្ធសភា ដែលបានទទួលមរណភាពកាលពីថ្ងៃព្រហស្បត្តិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ០៨:៥០ នាទីយប់ ក្នុងជន្មាយុ៨៧ឆ្នាំ ដោយជរាពាធ។ សពឯកឧត្តម អៀវ បណ្ណាការ បានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីសាសនា នៅគេហដ្ឋានលេខ១៩៣៦ ផ្លូវ១១០H (បុរី Atwood) សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕