លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តួចផ្តើមពិធីបុណ្យសិតព្រះពុទ្ធរូប


សៀលថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរិទ្ធីសក័ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានផ្តួចផ្តើមពិធីបុណ្យសិតព្រះពុទ្ធរូប ព្រះកុសុមារាម (ហៅនៅវត្តលង្កា) ស្ថិតក្នុងរាជធានីភ្នំពេញ។ ព្រះពុទ្ធបដិមានេះ សម្រាប់យកទៅតម្កល់គោរពបូជា នៅក្នុងព្រះវិហារ វត្តខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ជាសរណវត្ថុ ក្នុងព្រះពុទ្ធសាសនាតរៀងទៅ។

រូបព្រះពុទ្ធរូបអង្គធំ ហៅព្រះជីរិធំ មានទំនង់២តោន២០០គីឡូក្រាម ព្រះរូបនេះមានកម្ពស់២ម៉ែត្រ ២តឹក ៥ហ៊ុន និងភ្នែនប្រវែង២ម៉ែត្រ ២តឹក ៥ហ៊ុន និងប្រើរយៈពេលសិតរយៈពេល៣ខែ។ ព្រះពុទ្ធរូបអង្គធំហៅ (ព្រះជីរិធំ) នេះត្រូវបានផ្សំពីលោហធាតុមួយចំនួនមានដូចជាលោហធាតុស្ពាន់ សំរឹត សំណងប៉ាហាំង មាស ប្លាទីន ដែលបានពីពុទ្ធបរិស័ទមានទឹកចិត្តជ្រះថ្លាចូលរួមបរិច្ចាគក្នុងវិស័យព្រះពុទ្ធសាសន