ទិដ្ឋភាពការដ្ឋានសាងសង់ឡើងវិញប្រព័ន្ធស្រោចស្រព អូរតោង ស្ថិតក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលបច្ចុប្បន្នសម្រេចការងារបានប្រមាណ ៦៥% ហើយ


សូមជម្រាបជូនថា ការសាងសង់ឡើងវិញប្រព័ន្ធស្រោចស្រពទំនប់អាងទឹក អូរតោង គឺក្នុងគោលបំណងដើម្បីស្តុកទឹកទុកសម្រាប់ផ្គត់ផ្គង់ឱ្យការបង្កបង្កើនផលលើផ្ទៃដីជាង ១ពាន់ហិកតា និងការប្រើប្រាស់ប្រចាំថ្ងៃ នៅក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ និងឃុំអមលាំង ឃុំប្រាំបីមុំ ស្រុកថ្ពង ។ ក្រៅពីការផ្តល់ទឹកស្រោចស្រព ប្រព័ន្ធនេះ ក៏មានតួនាទីជួយកាត់បន្ថយជំនន់ស្ទឹងព្រែកត្នោតផងដែរ ។ ការងារដែលត្រូវអនុវត្តនៅក្នុងការសាងសង់ឡើងវិញនេះ រួមមាន ៖ សាងសង់ឡើងវិញទំនប់អាងទឹក ប្រវែង ១.៦០០ ម សាងសង់ និងជួសជុលសំណង់សិល្បការ សរុបចំនួន ០៤ កន្លែង ។