នៅព្រឹកថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ នេះដែរ បន្ទាប់ពីបញ្ចប់ពិធីយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព រួចហើយ លោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូររាំងឪ និងសហការី បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាកសាងកុដិថ្មីមួយខ្នង បណ្តោយ ១៥ម៉ែត្រ និងទទឹង ៨ម៉ែត្រ នៅវត្តសោយ ស្ថិតនៅភូមិសោយ ឃុំមៀន ស្រុកអូររាំងឪ និងបានចូលបច្ច័យកសាងចំនួន ៥០០.០០០៛ ផងដែរ។
អភិបាលស្រុកអូររាំងឪ និងសហការី បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាកសាងកុដិថ្មីមួយខ្នង
