លោកជំទាវ ពេជ ចន្ទមុន្នី និងក្រុមការងារ បានចុះប្រគល់អណ្តូងទឹកស្អាតចំនួន១០ ក្នុងខេត្តកំពុងស្ពឺ


ព្រឹកថ្ងៃទី១២ ខែឧសភា ២០១៨ លោកជំទាវ ពេជ ចន្ទមុន្នី និងក្រុមការងារ បានចុះប្រគល់អណ្តូងទឹកស្អាតចំនួន១០ដែលជាអំណោយសប្បុរសរបស់មូលនិធិរបស់អ្នកឧញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ត្រូវជាឪពុកម្តាយបង្កើត សម្តេចតេជោ ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុង ឃុំធម្មតាអរ និងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពុងស្ពឺ ។