សម្តេចភក្តី សាយ ឈុំ អញ្ជើញរំលែកទុក្ខគ្រួសារសព ឧបាសិកា ព្រំ ផេង



ព្រឹកថ្ងៃចន្ទ័ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពមហាឧបាសសិកា ព្រំ ផេង ដែលត្រូវជាម្តាយ ម្តាយក្មេងរបស់ឧកញ៉ា ឈុន អូន និងលោកជំទាវ សេង ចន្ថា ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ទី១១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ០០:៣០នាទីរំលងអាធ្រាត ក្នុងជន្មាយុ៩១ឆ្នាំ ដោយជរាពាធ។
សព ឧបាសិកា ព្រំ ផេង បានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាម ប្រពៃណីសាសនា នៅភូមិគ្រឹះឧកញ៉ា ឈុន អូន លេខ១៨ ផ្លូវជាតិលេខ៣៤៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕