សម្តេចភក្តី សាយ ឈុំ អញ្ជើញទៅរំលែកទុក្ខគ្រួសារសព លោក គាត រស្មី


ព្រឹកថ្ងៃចន្ទ ០៧កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅរំលែកទុក្ខគ្រួសារសពលោក គាត រស្មី ដែលត្រូវជាកូនបង្កើតរបស់ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ដែលបានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ០១:៤៥ នាទីរំលងអាធ្រាត ក្នុងជន្មាយុ៥៧ឆ្នាំ។ សពលោក គាត រស្មី បានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីសាសនា នៅគេហដ្ឋានលេខ១១ ផ្លូវ៥៥៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕