នៅថ្ងៃ អាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៨ឯកឧត្ដម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិកក្រុមការងារចុះជួយសង្កាត់ និងភូមិ ១ បុគ្គលិកសង្កាត់ លោកប្រធានភូមិ១ បានចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅក្រុមទី១១ ស្ថិតក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ។ បន្ទាប់មក ឯកឧត្ដមប្រធាន បានដឹកនាំក្រុមការងារ មន្រ្តីសង្កាត់.ភូមិ បានបន្តចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅ ក្រុមទី៩ ស្ថិតនៅភូមិ២ សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ ។
ឯកឧត្តម ឡេង ប៊ុនតេង អញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
