ផ្លូវប្រវែង​ ២០០០ម៉ែត្រក្នុងឃុំស្រណាលត្រូវបានគ្រឿងចក្រវិស្វកកម្មធ្វើការជួសជុល


ដើម្បីឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋស់នៅក្នុងភូមិចំនួនពីរ គឺភូមិគោកត្រុំ និងភូមិគោកត្នោត ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប កាលណីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងជាប្រធានក្រុមការងារខេត្តចុះជួយស្រុកក្រឡាញ់ បានបញ្ជូនគ្រឿងចក្រវិស្វកកម្មជួសជុលផ្លូវលំ ជូនប្រជាជនពីរភូមិខាងលើដែលមានប្រវែង​ ២០០០ម៉ែត្រ។

ការជួសជុលផ្លូវលំនេះ​ គឺដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាការឆ្លើយតបទៅតាមសំណូមពរប្រជាពលរដ្ឋ និងក្មួយៗ កុមារា កុមារី ក្នុងការធ្វើដំណើរទៅសាលារៀន ជាពិសេសការដឹកជញ្ជូនកសិផលផ្សេងៗទៅរកទីផ្សារផងដែរ។

នេះជាសមិទ្ធិផលថ្មីមួយបន្ថែមទៀតដែលបានកើតឡើងក្នុងឃុំស្រណាល​ ស្រុកក្រឡាញ់ ដែលកើតឡើងពីការខិតខំប្រឹងប្រែងរបស់លោកមេឃុំ ក្រុមប្រឹក្សាឃុំ និងលោកមេភូមិ ដែលតែងតែខិតខំស្វះស្វែង រកជំនួយ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីបម្រើផលប្រយោជន៍រួមជូនប្រជាពលរដ្ឋទាំងអស់នៅក្នុងឃុំ និងបន្តធ្វើតទៅទៀតជានិច្ចនិរន្តរ៍៕