លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សាទរចំពោះសមិទ្ធិផលជាស្ពានបេតុងថ្មីសន្លាងជូនពលរដ្ឋឃុំកំពង់លួង! ខេត្តកណ្ដាល


លោកជំទាវកិត្តសង្គហបណ្ឌិតម៉ែន សំអនឧបនាយករដ្ឋមន្ត្រីរដ្ឋ មន្រ្ដី ក្រសួងទំនាក់ ទំនង ជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញចូលរួមក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់«ស្ពានពាមជំនីក»ស្ថិតក្នុងភូមិពាមជំនិតឃុំកំពង់លូងស្រុកពញ្ញាឮ ខេត្តកណ្ដាលនាព្រឹកថ្ងៃពុធ៩កើតខែជេស្នឆ្នាំច ព.ស២៥៦២ត្រូវនឹងថ្ងៃទី២៣ឧសភាឆ្នាំ២០១៨។

លោកជំទាវបានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងពីរតែងតែមានមនោសញ្ចេតនាស្រលាញ់រាប់ អាននិងរួមសុខទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ និងជួយដោះ ស្រាយទុក្ខលំបាកសព្វបែបយ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។ សម្តេចទាំ ង ទ្វេរ បានផ្តាំផ្ញើរនូវការអរគុណ និងជូនពរឱ្យបងប្អូនគ្រប់ៗក្រុមគ្រួ សារឱ្យជួបតែ សេចក្តីសុខ សេចក្តីចម្រើន ប្រកបកិច្ចការអ្វីៗសូមឱ្យបានជោ គ ជ័ យ និងសូមឱ្យមានសុខភាពល្អ ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ អា យុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សម្តេចទាំងទ្វេរគឺ ជាពុទ្ធសាសនូបត្ថម្ភដ៏ថ្លៃថ្លាបំផុត ដោយបានប្រែក្លាយពីប្រទេសដែលពោរពេ ញ ទៅដោយសង្រ្គា ម មកជាប្រទេសដែលមានការរីកចម្រើន និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រក៏ត្រូវបានរស់ឡើងវិញផងដែរ ដែ ល អាចឱ្យប្រជាពលរដ្ឋមានសិទ្ធិធ្វើបុណ្យទៅតាមបំណងប្រាថ្នារៀងៗខ្លួន ស្រ ប តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្រោមដំបូលនៃសុខសន្តិ ភាព។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកជំទាវបានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះ លោកជំទាវឧកញ៉ា សៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុន ហេងអភិវឌ្ឍន៍ ព្រមទាំង ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលបានចូលរួមដោយទឹកចិត្តសប្បុរសជ្រះថ្លាកសាង «ស្ពានពាមជំនីក» នេះដែលមានប្រវែងបណ្ដោយ ២១ម៉ែត្រ ទទឹង៧ម៉ែត្រ ធ្វើពីបេតុងអាម៉េ ដោយបានចាប់ផ្តើម កសាងចាប់ពីថ្ងៃទី ៧ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៨ និងបានចំណាយថវិកាសរុបចំនួន ២៨០.០០០ដុល្លារ។

ចំពោះសមិទ្ធផដែលយើងកំពុងសម្ពោធនេះ គឺជាសមិទ្ធផលថ្មីមួយទៀតក្នុ ង ចំណោមសមិទ្ធផលនានាជាច្រើនឥតគណនានៅទូទាំងប្រទេស។ សមិទ្ធិ ផលនេះ កើតឡើងដោយទឹកចិត្តសប្បុរសរបស់លោកជំទាវឧកញ៉ា សៀង ចាន់ហេង អគ្គយិការក្រុមហ៊ុនហេងអភិវឌ្ឍន៍។
ឆ្លងតាមរយៈរបាយការណ៍របស់អភិបាលស្រុកពញ្ញាឮអម្បាញម៉ិញនេះ ខ្ញុំសង្កេតឃើញថា នៅក្នុងស្រុកនេះមានការអភិវឌ្ឍន៍ និងរីកចម្រើនយ៉ាងខ្លាំងនៅលើហេដ្ឋារចនាសម្ព័ន្ធនានា តួយ៉ាងដូចជាសមិទ្ធិផល «ស្ពានពាមជំនីក» ថ្មីនេះពិតជាបាន ចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការអភិវឌ្ឍនៅក្នុងមូលដ្ឋាន និងបាបជួយស្រួលដល់ការធ្វើដំណើររបស់បងប្អូនជិតឆ្ងាយ ដែលបានឆ្លងកាត់តំបន់នេះផងដែរ ។

លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា ជាការពិតណាស់ប្រទេសជាតិយើងមានសុខសន្តិភាពនិងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សទាំងវិស័យពុទ្ធចក្រនិងទាំងអាណាចក្រដូចសព្វថ្ងៃនេះដោយសារមានប្រមុខដឹកនាំដ៍ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតែម្ថង៕