សកម្មភាពនៃកិច្ចដំណើរការកែលម្អ និងថែទាំប្រចាំ ទំនប់អាងទឹកនៃប្រព័ន្ធធារាសាស្ត្រ កំពីងពួយ


សកម្មភាពនៃកិច្ចដំណើរការកែលម្អ និងថែទាំប្រចាំ ទំនប់អាងទឹកនៃប្រព័ន្ធធារាសាស្ត្រ កំពីងពួយ ប្រវែង ១៥.០០០ ម៉ែត្រ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ។ ការងារដែលអនុវត្តដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបងខាងលើនេះ បានបញ្ចប់ជាស្ថាពរហើយ ដែលអាចធានានូវការប្រើប្រាស់បានយូរអង្វែង ក៏ដូចជាប្រសិទ្ធភាពក្នុងការថែរក្សាទឹករបស់អាង ។

សូមជម្រាបជូនថា ប្រព័ន្ធធារាសាស្ត្រកំពីងពួយ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ទឹកស្រោចស្រពដល់ផ្ទៃដីស្រូវវស្សា ចំនួន ២៥.០០០ ហិកតា ស្រូវប្រាំង ១៥.០០០ ហិកតា និងដំណាំរួមផ្សំមួយចំនួនទៀត នៅក្នុងស្រុកបាណន់ ថ្មគោល និងក្រុងបាត់ដំបង ។ ក្រៅពីការផ្គត់ផ្គង់ទឹកស្រោចស្រពដល់ការធ្វើកសិកម្ម ប្រព័ន្ធនេះ ក៏ជាប្រភពទឹកដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ឱ្យការប្រើប្រាស់ប្រចាំរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ផងដែរ ។