នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅឃុំភ្នំបាត ស្រុកពញាឮ មានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អាគារអនុវិទ្យាល័យត្រពាំងរកា ១ ខ្នង ៥ បន្ទប់ ទំហំ ៤០ម៉ែត្រ គុណ ៩ម៉ែត្រ ដំបូលប្រក់ក្បឿង ដោយប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្តឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដោយមានការចូលរួមពីមន្ត្រីរាជការ សិស្សានុសិស្សនិងប្រជាពលរដ្ឋ ជាង ៦០០នាក់។
*ក្នុងឱកាសនោះដែរ ឯ.ឧ អភិបាលខេត្ត បានឧបត្ថម្ភដល់ប្រជាពលរដ្ឋ សិស្សានុសិស្សចូលរួមចំនួន៥០០ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ១ ម៉ឺនរៀល និង លោកគ្រូ អ្នកគ្រូចំនួន ៧៨ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ៥ម៉ឺនរៀល៕
អភិបាលខេត្តកណ្តាល រៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អាគារអនុវិទ្យាល័យត្រពាំងរកា
