ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរិទិ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១៨ មន្ត្រីបច្ចេកទេសគម្រោងកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរវិស័យ កសិកម្មនៅប្រទេសកម្ពុជា (WAT4CAM) នៃក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយលោក សែម សំណាង ប្រធានគ្រប់គ្រោងកម្មវិធី WAT4CAM ដោយមានការចូលរួមពី មន្ត្រីបច្ចេកទេសតំណាងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានចុះត្រួតពិនិត្យ វាយតម្លៃស្ថានភាពអាងទឹកភាស ប្រឡាយលេខ ២ លេខ ៣ និងលេខ ៥ ដែលមានប្រភពទឹកពីស្ទឹងមង្គលបូរី ស្ទឹងសង្កែ និងអាងទឹកកំពីងពួយ ខេត្តបាត់ដំបង ។
មន្ត្រីបច្ចេកទេសគម្រោងកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរវិស័យ កសិកម្មនៅប្រទេសកម្ពុជា បានចុះត្រួតពិនិត្យ វាយតម្លៃស្ថានភាពអាងទឹកភាស ប្រឡាយលេខ ២ លេខ ៣ និងលេខ ៥ ដែលមានប្រភពទឹកពីស្ទឹងមង្គលបូរី ស្ទឹងសង្កែ
