មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ចុះវាស់វែង និងពិនិត្យសកម្មភាពការងារជីកប្រឡាយជើងក្អែប


ថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៨ ក្រុមការងារប្រឡាយជើងក្អែប នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ចុះវាស់វែង និងពិនិត្យសកម្មភាពការងារជីកប្រឡាយជើងក្អែបនាំទឹកដល់ស្រែកសិករ ក្នុងតំបន់ប្រព័ន្ធប្រឡាយស្វាយចចិប ស្ថិតក្នុងឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្រោមគម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័ជនបទ និងការគាំទ្រកសិករ ។