ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែ ជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០១៨ ឯកឧត្តម ស្រី ឌឹក សមាជិកគណៈកម្មាធិ ការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះស្រុកជាំក្សាន្ត រួមជាមួយប្រធានក្រុមការងារចុះជួយតាមបណ្តាឃុំទាំង៨ ក្នុងស្រុកជាំក្សាន្ត បានអញ្ជើញទៅសំណេះសំណាលជាមួយ មេឃុំ មេភូមិ ប្រធានក្រុម អនុប្រធានក្រុម សរុបប្រមាណចំនួន ៦០ នាក់ និងពិនិត្យ ការកសាងទីស្នាក់ការគណបក្សឃុំយាង ។
ក្នុងនោះផងដែរ ឯកឧត្តមបានផ្តល់ជូនថវិកាសម្រាប់ទិញក្បឿងប្រកដំបូលស្នាក់ការគណបក្សឃុំ និងថវិកាក្រុមជាង ថវិកាជូនមេឃុំ មេភូមិ ប្រធានក្រុម អនុប្រធានក្រុម ចំនួន ៥៥នាក់ក្នុងម្នាក់ៗទទួលបានថវិកាចំនួន១ម៉ឺនរៀល និងថវិកាសម្រាប់ ជួសជុលផ្លូវប្រវែង ៤០០ម៉ែត្រ ចំនួន ៤លានរៀល ថវិកាទិញឬស្សី ៣០ម៉ឺនរៀល អាវប្រជាការពារភូមិអន្ទិល ដំបង១ និងផ្លាកគណបក្សប្រជាជនកម្ពុជាចំនួន៦ផ្ទាំង ព្រះបទនួន៥ផ្ទាំង ថវិកា ៣,៣២០,០០០,00រៀល ១០០ ដុល្លាអាមេរិក សរុបទាំងអស់ថវិកា ចំនួន ១១,២២០,០០០,០០ រៀល ។