ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទីពុធ ១ រោច ខែ ជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៨ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង អភិបាល និងអភិបាលរង នៃគណៈអភិបាល រងស្រុករវៀង និងមានការចូលរួមពីអភិបាលរងខេត្ត សមាជិកក្រុម ប្រឹក្សាខេត្ត អភិបាលក្រុង ស្រុក ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា និងមន្ត្រីរាជការការិល័យជុំវិញស្រុក។
អភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង អភិបាល និងអភិបាលរង នៃគណៈអភិបាល រងស្រុករវៀង
