ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាល ស្រុកតាវែង


ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគីរី នាព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៨ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកតាវែង ។ ពិធីខាងលើនេះក៏មានការអញ្ជើញចូលរួមពី សំណាក់ឯកឧត្តម មួង ប៉ាង អភិបាលរងខេត្ត អស់លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានក្រោមឳវាទសាលាស្រុកសរុប ប្រមាណជាង ១០០ នាក់។

យោងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ ៤០៨ អនក្រ.តត សម្រេច តែងតាំងលោក សូ វណ្ណធិន ឋានន្ដរស័ក្ដិវរមន្ដ្រីថ្នាក់លេខ ៤ ជាអភិបាលស្រុកតាវែង ជំនួសលោក មួង ប៉ាង ដែរត្រូវផ្ទេរភារកិច្ចថ្មីជាអភិបាលរងខេត្តរតនគិរី ។

មានប្រសាសន៍ទៅកាន់អង្គរពិធីឯកឧត្តម ថង សាវុន បានហាមមិនឲ្យមន្រ្តី រាជការក្នុងជួរថ្នាក់ដឹកនាំនិងកងកម្លាំង ប្រដាប់អាវុធដែរកំពុងបំពេញការងារក្នុងស្រុកតាវែង ទាំងអស់មិនត្រូវយកតួនាទីរបស់ខ្លួន ទៅរំលោភលើដីបម្រុងទុករបស់ រដ្ឋដូចជាដីចំណីផ្លូវ ជាដើម ។ ហើយបើសិនជារដ្ឋត្រូវការដី ចំណីផ្លូវទាំងនោះមកស្ថាបនាដើម្បីពង្រឹកផ្លូវថ្មីនោះ គឺមិនមានការសងសំណងទេទោះបីជា ដីចំណីផ្លូវនោះមានជាប់ពាក់ព័ន្ធ ឬប៉ះពាល់ ចំលើដីបងប្អូនកូនក្មួយរបស់អស់លោកថ្នាក់ ដឹកនាំក្នុងស្រុកតាវែងណាមួយក៏ដោយ ។ ពីព្រោះផ្លូវទៅកាន់ស្រុកតាវែងកំពុងរៀបចំ ស្ថាបនាផ្លូវថ្មីនាពេលឆាប់ៗខាងមុខនេះ ដែលមាន ទទឹង២៥ម៉្រែត។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងបន្ដរទៀតថារាជរដ្ឋាភិបាលសព្វថ្ងៃនេះបាន កសាងប្រទេសជាតិឡើងវិញតាំងពីបាតដៃទទេរ ពីគំនរផេះផង់នៃសង្គ្រាមរបបប្រល័យ ពូជសាសន៍ និងជំលោះផ្ទៃក្នុងដ៏រាំរ៉ៃ ដោយតស៊ូក្រាញននៀលរួមសុខរួមទុក្ខជាមួយ ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដោយនាំមកនូវសន្តិភាព ការឯកភាពជាតិ ឯកភាពទឹកដី ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងការអភិវឌ្ឍរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ ។

ទន្ទឹមហ្នឹងនោះឯកឧត្តម ថង សាវុន បានជំរុញឲ្យលោកអភិបាលស្រុកទើបកាន់ដំណែងថ្មី ត្រូវអនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសនូវរាល់ បទល្មើសគ្រប់ប្រភេទដែរកើតឡើងលើដែនសមត្ថកិច្ចរបស់ខ្លួនជាពិសេសត្រូវពិនិត្យលើការងារអត្រានុកូលដ្ឋាន និង ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនដល់ប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស ។

ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំផងដែរដល់លោកអភិបាលស្រុកដែរទទួលដំណែង ថ្មីត្រូវចូលរួមបង្កើនការសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងកាថែរក្សាពង្រឹងសន្ដិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធាណៈ ផ្សព្វផ្សាយច្បាប់ ចរាចណ៌ការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដូចជាការជួញដូរ និងប្រើប្រាស់គ្រឿងញៀនក្មេងទំនើង តាមរយៈការបន្តជំរុញនូវការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពជាចំបង៕