លោកជំទាវឧកញ៉ា កែវ ម៉ាលី ដឹកនាំគណៈប្រតិភូក្រុមការងារចល័តពិសេស ចុះជួយខណ្ឌជ្រោយចង្វារ ចូលរួមគោរពវិញ្ញាណក្ខនសពលោក ថាប់ ម៉ារ៉េន


នារសៀលថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ គណៈប្រតិភូក្រុមការងារចល័តពិសេស ចុះជួយខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដឹកនាំដោយលោកជំទាវឧកញ៉ា កែវ ម៉ាលី ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈ៉ំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានក្រុមការងារចុះជួយខណ្ឌជ្រោយចង្វារ និងជាប្រធានក្រុមការងារចល័តពិសេស ចុះជួយខណ្ឌជ្រោយចង្វារ បានអញ្ជើញគោរពវិញ្ញាណក្ខនសពលោក ថាប់ ម៉ារ៉េន ក្រុមការងាររបស់លោកជំទាវ ដែលបានទទួលមរណៈភាព កាលពីថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង០៧:៤៥នាទីព្រឹក ដោយរោគាពាធ ក្នុងជន្មាយុ៦២ឆ្នាំ។

សពត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានសព ស្ថិតនៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរ លោកជំទាវឧកញ៉ា ប្រធានក្រុមការងារចល័តពិសេស ចុះជួយខណ្ឌជ្រោយចង្វារ ក៏បានចូលរួម ឧបត្ថម្ភចំណាយរ៉ាប់រងទាំងអស់ក្នុងការរៀបចំពិធីបុណ្យសពនេះផងដែរ៕