ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ និងឯកឧត្តម វង្ស ប៊ុនឥន្រ្ទាវុធ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេចំនួន ៥ខ្សែ នៅឃុំវិហារសួគ៌ និងឃុំសីុធរ


ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងឯកឧត្តម វង្ស ប៊ុនឥន្រ្ទាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេចំនួន ៥ខ្សែ ដែលមានប្រវែង ៣៣០០ម៉ែត្រ ស្ថិតនៅឃុំវិហារសួគ៌ និងឃុំសីុធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ក្នុងពិធីបើកការដ្ឋាននេះ ក៏មានប្រជាពលរដ្ឋចូលរួម ១៨០០នាក់ ហើយផ្លូវបេតុងចំនួន ៥ខ្សែ មានប្រវែង ៣៣០០ម៉ែត្រ ក្នុងនោះឃុំវិហារសួគ៌ទទួលបានផ្លូវបេតុងអាមេមានប្រវែង ៣០០០ម៉ែត្រ និងឃុំសីុធរមានប្រវែង ៣០០ម៉ែត្រ ។