លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច បានអញ្ជើញអុជធូប និងបួងសួងសុំសេចក្តីសុខ ថ្វាយព្រះពរជ័យថ្វាយជូនដល់ព្រះមហាក្សត្រ ព្រះមហាក្សត្រីជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរថ្នាក់ដឹកនាំរាជរដ្ឋភិបាល ព្រឹទ្ធសភា រដ្ឋសភា ប្រជាពលរដ្ឋទូទាំងប្រទេស សូមអោយជួបសេចក្តីសុខចម្រើន អាយុយឺនយូរ ប្រកបកិច្ចការអ្វីសូមឲ្យបានដូចក្តីប្រាថ្នា និង ជួបពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ពិធីនេះត្រូវបានរៀបចំឡើងលើភ្នំបាខែង នៃខេត្តសៀមរាប ព្រឹកថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨៕
លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញអុជធូប និងបួងសួងសុំសេចក្តីសុខ ថ្វាយព្រះពរជ័យថ្វាយជូនដល់ព្រះមហាក្សត្រ
