ឯកឧត្តមកិតិនីតិកោស្យលបណ្ឌិត ប៊ិន ឈិន អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហា និងសម្ពោធសមិទ្ធិផលនានាក្នុងវត្តបន្ទាយជុំ


ឯកឧត្តមកិតិនីតិកោស្យលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីស្តីទីនៃទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហា និងសម្ពោធសមិទ្ធិផលនានាក្នុងវត្តបន្ទាយជុំ ដែលស្ថិតនៅឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១៨ ។
អញ្ជើញចូលរួមនាឱកាសនោះ ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តម លោកជំទាវជាសមាជិកព្រឹទ្ធិសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រុមការងារថ្នាក់ជាតិ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ តាជីយាយជី សិស្សានុសិស្សចូលរួមប្រមាណជិត៤ពាន់នាក់ផងដែរ ៕