នៅថ្ងៃច័ន្ទ ៦រោច ខែជេស្ឋ ឆ្នាំ ច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០១៨ ឯកឧត្ដម ឡេង ប៊ុងតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វាររួមដំណើដោយ ក្រុមប្រឹក្សាសង្កាត់ មន្រ្តីសង្កាត់.ភូមិនិងក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ បានអញ្ជើញចុះពិនិត្យការតភ្ជាប់អគ្គីសនីទៅកាន់ម៉ូទ័របូមទឹកសំរាប់បូមរំដោះទឹកចេញពីការជន់លេចពេលមានភ្លៀង ដែលស្ថិតនៅភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោចង្វារ ។
ឯកឧត្ដម ឡេង ប៊ុងតេង អញ្ជើញចុះពិនិត្យការតភ្ជាប់អគ្គីសនីទៅកាន់ម៉ូទ័របូមទឹកសំរាប់បូមរំដោះទឹកចេញពីការជន់លេចពេលមានភ្លៀង
