ពិធីបំពាក់គ្រឿងឥស្សរិយយស មេដាយការងារជូនបុគ្គលិកអប់រំខេត្តកណ្ដាលចំនួន ៨២៣នាក់


ខេត្តកណ្តាល៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយស មេដាយការងារជូនបុគ្គលិកអប់រំខេត្តកណ្ដាលចំនួន ៨២៣នាក់ ដើម្បីលើកទឹកចិត្តមន្ត្រីដែលខិតខំបំពេញការងារ ក្នុងគោលដៅជំរុញប្រសិទ្ធភាពគុណភាពអប់រំនៅកម្ពុជាកាន់តែប្រសើរឡើង។

ពិធីបំពាក់គ្រឿងឥស្សរិយយសមេដាយការងារជូនបុគ្គលិកអប់រំត្រូវបានរៀបចំឡើងក្រោមអធិបភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅខេត្តកណ្តាល៕