នាព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី៥ ខែ មិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ឡូយ សុផាត សមាជិកគណៈ កម្មាធិការកណ្តាល ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តស្ទឹងត្រែង និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណកម្មសធិការគណបក្សប្រជាជនខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង រួមជាមួយក្រុមការងារមន្រ្តីគណបក្សខេត្ត ស្រុក ជាច្រើនរូបបានចូលរួមជួបសំណេះសំណាលជាមួយគ្រួសារបក្សនៅឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង៕
ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជារួមជាមួយក្រុមការងារចុះជួយឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ គ្រួសារបក្សចំនួន ៣២០គ្រួសារ នៅក្នុងបរិវេនវត្តភូមិកោះព្រះ
