ក្រសួងអភិវឌ្ឍន៍ជនបទ បាន ប្រារព្ធពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់មួយខ្សែក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង


ព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ០៥ ខែ មិថុនា​ ឆ្នាំ២០១៨ ក្រសួងអភិវឌ្ឍន៍ជនបទ បាន ប្រារព្ធពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST មួយខ្សែប្រវែង ៥ ៦០០ ម៉ែត្រ នៅភូមិកាធំ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្ដម ឌិត ឌីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានជួយឃុំចាមស្រុកកំពង់ត្របែកខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម អ៊ុក ពញ្ញា នាយកខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម បណ្ឌិត​ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ​ ៕