ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មនៃក្រសួងធនធានទឹក និងឧតុនិយម និងវាយតម្លៃគម្រោងជួសជុលបន្ទាន់ ចំនួន ០២ គម្រោង ក្នុងខេត្តស្វាយរៀង


ថ្ងៃពុធ ៨ រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០១៨ លោក ឈា ប៊ុនរិទ្ធ ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មនៃក្រសួងធនធានទឹក និងឧតុនិយម និងសហការី អមដំណើរជាមួយដោយ លោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានចុះត្រួតពិនិត្យ និងវាយតម្លៃគម្រោងជួសជុលបន្ទាន់ ចំនួន ០២ គម្រោង ក្នុងខេត្តស្វាយរៀង ក្នុងនោះមាន ៖
១. សំណង់ទ្វារទឹកប្រទ្បាយមេត្រពាំងស្មាច់ នៃប្រព័ន្ធធារាសាស្ត្រ ដូនទយ ស្ថិតក្នុងឃុំខ្សែត្រ ស្រុកកំពង់រោទិ៍
២. ស្ថានីយបូមទឹក ហ៊ុន សែន សូផា ទី១៤ នៃប្រព័ន្ធធារាសាស្ត្រសូផា ស្ថិតក្នុងឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ។