ខេត្តកំពង់ចាម៖ អំណោយរបស់បុគ្គលិក សិស្ស និងមាតាបិតាសិស្សនៃសាលាហ្សាម៉ានអន្តរជាតិ ត្រូវបានប្រគល់ជូនវិទ្យាល័យ ហ៊ុន សែន កងតាណឹង តាមរយៈអង្គការវិទ្យាស្ថានសន្ទនាមេគង្គ ដែលទង្វើនេះអាចឆ្លុះបញ្ចាំងពីវប្បធម៌នៃការចែករំលែក ជួយគ្នាទៅវិញទៅមកក្នុងនាមជាជនជាតិខ្មែរដូចគ្នា ដើម្បីកសាងសង្គមមួយប្រកបដោយសុខសន្តិភាព។
ពិធីប្រគល់ និងទទួលអំណោយនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅវិទ្យាល័យ ហ៊ុន សែនកងតាណឹង ស្ថិតក្នុងស្រុកកងមាស ខេត្តកំពង់ចាម។ សូមជម្រាបថា សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែនកងតាណឹង ចំនួន ១១៦៤នាក់ ដែលទទួលបានអំណោយជាសម្ភារៈសិក្សាពីកម្មវិធីនេះ៕