ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី ដឹកនាំក្រុមគ្រូពេទ្យស្ម័ក្រចិត្ត ចុះពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋនៅភូមិផាកណាម ឃុំកោះពាក្យ ស្រុកវើនសៃ


នាព្រឹកថ្ងៃសុក្រទី០៨ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ និងព្យាបាលជម្ងឺជូនពលរដ្ឋនៅភូមិផាកណាម ឃុំកោះពាក្យ ស្រុកវើនសៃ ។

ក្នុងឱកាសនៃការអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាដនេះដែរ ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅត្រូវអនុវត្តឲ្យបាននូវអនាម័យ៣ប្រការគឺ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ក្នុងនោះផងដែររដូវវស្សាមកដល់ត្រូវប្រុងប្រយ័ត្នចំពោះជម្ងឺគ្រុនឈាមលើកុមារ ត្រូវដេកដាក់មុងដែលជ្រលក់ថ្នាំជានិច្ច ។ ក្នុងករណីមានបញ្ហាសុខភាពសូមបងប្អូនទៅរកសេវាសុខាភិបាលដែលនៅជិត ដើម្បីពិគ្រោះយោបល់ មិនត្រូវប្រើប្រាស់ថ្នាំផ្តេសផ្តាស់នោះទេ ។

ឆ្លៀតឱកាសនេះដែរ ឯកឧត្តមក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតទាំងអស់គ្នានាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីរក្សាសន្តិសុខ ស្ថិរភាព សន្តិភាព និងបន្តការអភិវឌ្ឍបន្តទៀត ដោយកុំជៀទៅលើការញ៉ុះញ៉ុងរបស់ជនមួយចំនួនដែលមានចេតនារុញច្រានស្ថានភាពនេះ យកលេសការបោះឆ្នោតដើម្បីឲ្យបរទេសគាបសង្កត់ ឬផ្តាច់ជំនួយមកកម្ពុជា ។