ខេត្តកំពង់ចាម៖ សម្ភារបរិក្ខារសម្រាប់ការងាររដ្ឋបាលសាលារៀន ត្រូវបានប្រគល់ជូនគ្រឹះស្ថានសិក្សាចំនួន១២ ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ដើម្បីជួយសម្រួល និងពន្លឿនការងាររដ្ឋបាលអប់រំនៅតាមសាលាឱ្យកាន់តែមានភាពងាយស្រួល និងប្រកបដោយប្រសិទ្ធភាព។
ពិធីប្រគល់សម្ភារបរិក្ខារសម្រាប់ការងាររដ្ឋបាលសាលារៀន ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅក្នុងក្រុងកំពង់ចាម៕