ពិធី​ប្រគល់​សម្ភារ​បរិក្ខារ​សម្រាប់​ការងារ​រដ្ឋបាល​សាលារៀន ជូន​គ្រឹះស្ថាន​សិក្សា​ចំនួន​១២ ក្នុង​ក្រុង​កំពង់​ចាម


ខេត្ត​កំពង់​ចាម៖ សម្ភារ​បរិក្ខារ​សម្រាប់​ការងារ​រដ្ឋបាល​សាលារៀន ត្រូវ​បាន​ប្រគល់​ជូន​គ្រឹះស្ថាន​សិក្សា​ចំនួន​១២ ក្នុង​ក្រុង​កំពង់​ចាម ខេត្ត​កំពង់​ចាម ដើម្បី​ជួយ​សម្រួល និង​ពន្លឿន​ការងារ​រដ្ឋបាល​​អប់រំ​នៅ​តាម​សាលា​ឱ្យ​កាន់​តែ​​មាន​ភាព​ងាយ​ស្រួល និង​ប្រកប​ដោយ​ប្រសិទ្ធភាព។

ពិធី​ប្រគល់​សម្ភារ​បរិក្ខារ​សម្រាប់​ការងារ​រដ្ឋបាល​សាលារៀន ត្រូវ​បាន​រៀប​ចំ​ឡើង​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ព្រឹក​ថ្ងៃ​សុក្រ ១០​រោច ខែ​ជេស្ឋ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.​២៥៦២ នៅ​ក្នុង​ក្រុង​កំពង់​ចាម​៕