លោកជំទាវ តុង ណារី ប្រាប់ទៅក្មេងៗថាចង់មានអនាតគល្អត្រូវខិតខំរៀននិងជៀសអោយឆ្ងាយពីគ្រឿងញៀន


កំពង់ឆ្នាំងៈលោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត កំពង់ឆ្នាំងនាព្រឹកថ្ងៃទី៧ខែមិថុនាឆ្នាំ២០១៨ក្នុងឱកាសដែលលោកជំទាវបានអញ្ជើញជាអធិបតីភាពក្នុងពិធី អបអរសាទរ ទិវាកុមារអន្តរជាតិ និងកុមារកម្ពុជា ០១មិថុនា ខួបលើកទី៦៩ ក្រោមប្រធានបទ “ រួមគ្នាការពារកុមារ ដើម្បីអភិវឌ្ឍន៍គ្រួសារ និងសង្គមជាតិ” និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ខួបលើកទី១៧ ក្រោមប្រធានបទ “ ទប់ស្កាត់គ្រោះថ្នាក់ការងារ និងភាពងាយរងគ្រោះផ្នែកសុខភាព សម្រាប់កម្មករ និយោជិតវ័យក្មេង ដើម្បីលប់បំបាត់ពលកម្មកុមារ “ នៅសាលាបឋមសិក្សាយុគន្ធ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

លោកជំទាវក៏បានបញ្ជាកទៀត់ថា យើងពិតជាមិនអាចបំភ្លេចបាននូវមហាវិនាសកម្មដ៏ធ្ងន់ធ្ងរដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលក្នុងនោះកុមារត្រូវបានទទួលរងនូវការកាប់សម្លាប់ ធ្វើទារុណកម្ម បង្ខំឱ្យធ្វើការជាទម្ងន់ បង្អត់អាហារ រស់នៅយ៉ាងលំបាកវេទនា ។

លោកជំទាវក៏បានផ្តាំផ្ញើអោយសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រត្រូវស្តាប់ការទូន្មាន ការបង្ហាត់បង្រៀនរបស់គ្រូ និងអ្នកម្តាយ គ្រូបាអាចារ្យ ព្រមទាំងត្រូវចេះជួយទុក្ខធុរៈមិត្តភ័ក្ត និងការបង្រៀនដល់មិត្តភ័ក្តរបស់ខ្លួន ត្រូវយកចិត្តទុកដាក់ ខិតខំសិក្សារៀនសូត្រពីព្រោះថា ក្មួយៗ កូនៗ ចៅៗទាំងអស់គឺជាទំពាំងស្នងឬសី្ស នៃធនធានមនុស្ស ក្នុងការបន្តវេនពីរៀមច្បង ក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ និងនៅក្រៅសាលាជៀសឱ្យឆ្ងាយពីគ្រឿងញៀន ដើមី្បក្លាយខ្លួនជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ នៅក្នុងសង្គមជាតិ ។