ការ​ចុះ​ត្រួត​ពិនិត្យ​ប្រព័ន្ធ​សុខភាព​សិក្សា​តាម​សាលា​រៀន​ ដើម្បី​លើក​កម្ពស់​ការ​អប់រំ​សុខភាព​នៅ​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល


ខេត្ត​កណ្ដាល៖ លោក​ជំទាវ គឹម សេដ្ឋានី ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដឹកនាំ​ប្រតិភូ​ចុះ​​ត្រួត​ពិនិត្យ​ប្រព័ន្ធ​សុខភាព​សិក្សា​តាម​សាលា​រៀន ដើម្បី​លើក​កម្ពស់​ការ​អប់រំ​សុខភាព​នៅ​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល ព្រោះ​ថា​ដើម្បី​សម្រេច​តាម​គោលដៅ​នៃ​ការ​អប់រំ ទាមទារ​​នូវ​ការ​ថែទាំ​សុខភាព​ជា​ចាំបាច់ ​ពិសេស​កុមារ​តូច​ៗ​​ដែល​នឹង​ក្លាយ​ជា​ធនធាន​ដ៏​សំខាន់​នា​ពេល​អនាគត។

​ការ​ចុះ​ត្រួត​ពិនិត្យ​ប្រព័ន្ធ​សុខភាព​សិក្សា​តាម​សាលា​រៀន ត្រូវ​បាន​រៀប​ចំ​ឡើង​​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​មាន​ការ​ចូលរួម​សហប្រតិបត្តិការ​ជាមួយ​សាកលវិទ្យាល័យ Kagava នៃ​ប្រទេស​ជប៉ុន ក្រោម​ថវិកា​នៃ​គម្រោង JICA ដោយ​ប្រព្រឹត្ត​ទៅ​នា​ព្រឹក​ថ្ងៃ​សុក្រ ១០​រោច ខែ​ជេស្ឋ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.​២៥៦២ នៅ​ខេត្ត​កណ្ដាល៕