ខេត្តកណ្ដាល៖ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូចុះត្រួតពិនិត្យប្រព័ន្ធសុខភាពសិក្សាតាមសាលារៀន ដើម្បីលើកកម្ពស់ការអប់រំសុខភាពនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ព្រោះថាដើម្បីសម្រេចតាមគោលដៅនៃការអប់រំ ទាមទារនូវការថែទាំសុខភាពជាចាំបាច់ ពិសេសកុមារតូចៗដែលនឹងក្លាយជាធនធានដ៏សំខាន់នាពេលអនាគត។
ការចុះត្រួតពិនិត្យប្រព័ន្ធសុខភាពសិក្សាតាមសាលារៀន ត្រូវបានរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ Kagava នៃប្រទេសជប៉ុន ក្រោមថវិកានៃគម្រោង JICA ដោយប្រព្រឹត្តទៅនាព្រឹកថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅខេត្តកណ្ដាល៕