ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ នៅសាលាខេត្តកណ្តាល ឯកឧត្តម ម៉ៅ ភិរុណអភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិជួយមូលដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកណ្តាល(នៅសាលប្រជុំសាលាខេត្ត)។ សមាសភាពអញ្ជើញចូលរួមមាន ៖ ឯកឧត្តម លោកជំទាវ ប្រធាន-អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត-ក្រុង-ស្រុក ,អភិបាលខេត្តរង ,ក្រុមជំនួយការសម្រាប់ក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត,ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុក និងមន្ត្រីពាក់ព័ន្ធ សរុប ១៤២ នាក់។