អភិបាលខេត្ត​ស្ទឹងត្រែង បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ចុះពិនិត្យនិងព្យាបាលជម្ងឺដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋ


នៅព្រឹកថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្ដម​ ម៉ុម​ សារឿន​ អភិបាលខេត្ត​ស្ទឹងត្រែង បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ចុះពិនិត្យនិងព្យាបាលជម្ងឺដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋជាង៦០០នាក់ នៅឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង៕